khmer eng
  • លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញចូលរួមពិធីបិទសន្និសីទប្រធានសភាពិភពលោកលើកទី៦ (6th WCSP)
     
    ចែករំលែក ៖

    នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦ព្រឹទ្ធសភា) បានអញ្ជើញអមសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីបិទសន្និសីទប្រធានសភាពិភពលោកលើកទី៦ (6th WCSP) នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ប្រកបដោយលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ដោយមានគណៈប្រតិភូសភាជាង១០០ ប្រទេសបានចូលរួម។

    បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងផុលផុសក្នុងរយៈពេល៣ថ្ងៃ សន្និសីទដែលតែងតែប្រារព្ធធ្វើនៅក្នុងរយៈពេល៥ឆ្នាំម្តង បានអនុម័តសេចក្តីប្រកាសកម្រិតខ្ពស់មួយ ដែលគូសបញ្ជាក់ការជំរុញបន្ថែម នូវសន្តិភាព យុត្តិធម៌ និងវិបុលភាពនិងពង្រឹងការចូលរួមរបស់សភាជាមួយអង្គការសហប្រជាជាតិ។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៦ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក